ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ឆ្លងចរន្តអគិ្គសនីម៉ាស៊ីនត្រជាក់ បណ្ដាលឲ្យឆេះផ្ទះ

ភ្នំពេញៈ នៅវេលាម៉ោង ១និង៥០នាទីរសៀល ថៃ្ងអងា្គរ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើងស្ថិតនៅ ផ្លូវ១០១ ក្រុមទី២៧ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

មា្ចស់ទីតាំងឈ្មោះ សែម ចនី្ធ ភេទស្រី អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ ។

មូលហេតុ៖ ឆ្លងចរន្តអគិ្គសនី (ផ្ទុះសេម៉ាស៊ីនត្រជាក់)។

-ប្រភេទសំណង់ៈ ផ្ទះលែ្វង (ទំហំ០៤ម៉ែត្រx២៤ម៉ែត្រ) ។
-ខូចខាតសម្ភារៈ៖ ម៉ាស៊ីនត្រជាក់ ១គ្រឿង ជាន់ទី១ សម្ភារៈបន្តិចបន្តួចនឹងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។
-ស្លាប់មនុស្ស៖ គ្មាន ។
-របួស មនុស្ស៖ គា្មន ។
-រថយន្តការិយាល័យអគ្គិភ័យ៖ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ស្មើនឹង ៨ម៉ែត្រគូប ។
+រថយន្តជំនួយ:
– រថយន្តក្រសួងមហាផៃ្ទ៖ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន សើ្មនឹង ៤ម៉ែត្រគូប។
– រថយន្តទីក្រុងកោះពេជ្រ៖ ចំនួន ៣គ្រឿង មិនបាន ប្រើប្រាស់ទឹក ។
– ពន្លត់ចប់៖ នៅម៉ោង ២និង១០នាទីរសៀលនាថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់