ព្រះសីហនុៈ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៩៦-១៩៧ ស្ថិតនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ រថយន្តបង្កម៉ាក LEXUS RX ៣៣០ ពណ៌ទឹកមាស ពាក់ផ្លាកលេខ ព្រះសីហនុ ២A-៥៧០៣ បើកបរដោយឈ្មោះ សេង បូរ៉ា ភេទប្រុស អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃប់ ខេត្តព្រះសីហនុ ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះមកដល់ចំណុចខាងលើ បានរេចង្កូតមកខាងឆ្វេងដៃបុកម៉ូតូ ០១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម ១S-៩៣១៨ ដែលមានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ សុខ ណា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មករសំណង់ និងអ្នករួមដំណើរឈ្មោះ សុផាត អាយុ ២០ឆ្នាំ មុខរបរកម្មករ សំណង់ អ្នកទាំងពីរមានទីលំនៅបណ្តោះអាសន្នភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
គ្រោះថ្នាក់នេះបណ្តាលឲ្យរងរបួសមនុស្សចំនួន ០២នាក់៖
១. ឈ្មោះ សុខ ណា អ្នកបើកបរម៉ូតូ របួសធ្ងន់។
២.ឈ្មោះ សុផាត អ្នករួមដំណើរលើម៉ូតូ របួសធ្ងន់។
ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅគ្លីនិចឯកជន ចំណែកអ្នកបើកបររថយន្ត រត់គេចខ្លួនបាត់ស្រមោល ចំពោះវត្ថុតាង សមត្ថកិច្ចវាស់វែង យកមករក្សាទុកជាបណ្តោះនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕
មតិយោបល់