ព័ត៌មានជាតិ

ឃើញមានឱកាស ជិះទៅឆក់មានអីខាតទាំងដើមទាំងចុង

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីលួចយកទូរស័ព្ទដៃ កាលពីវេលាម៉ោង ០៩ និង ៣០នាទីថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះល្វែងសង់ថ្មី ផ្លូវបេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ជនសង្ស័យខាងលើ ឈ្មោះ ទៀង ស៊ីថា ហៅស៊ីថា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ ចំណែកជនរងគ្រោះ ឈ្មោះ អ៊ុក សឿន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួល ផ្លូវ បេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

សម្ភារ:ដកហូត៖ ទូរស័ព្ទដៃម៉ាកសាំសុង ពណ៌ខ្មៅ មានស៊ីមលេខ០៩៦ ៦៣ ៩៦ ០៣០ ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៤ ពាក់ស្លាកលេខ 1CQ.1800។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានឲ្យទូរស័ព្ទដៃទៅកូនស្រីលេងហ្គេម រួចជនរងគ្រោះ បានដើរចូលទៅធ្វើការ ដោយនៅពេលនោះ ជនសង្ស័យ បានជិះម៉ូតូមកឃើញកូនស្រីជនរងគ្រោះ កំពុងតែកាន់ទូរស័ព្ទលេងហ្គេម ក៏ធ្វើសកម្មភាពប្រើដៃឆ្វេង ចាប់យកទូរស័ព្ទ បម្រុងរត់គេចខ្លួន តែត្រូវបានជនរងគ្រោះ ឃើញស្រែកថាចោរៗ ភ្លាមនោះកម្លាំងល្បាត បានទៅដល់ក៏ធ្វើការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់