កំពង់ធំៈ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៨និង០០នាទី មានករណីមនុស្សស្លាប់ដោយធ្វើអត្តឃាតលេបថ្នាំពុល នៅភូមិអូរសាលា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សពឈ្មោះ ឈាន់ ស្រីល័ក្ខ ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិអូរសាលា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
រឿងហេតុ៖ តាមការបំភ្លឺពីឈ្មោះ ប៉ែន ហឿង ជាម្តាយបង្កើតរបស់ជនរងគ្រោះបាននិយាយថា នៅថ្ងៃទី ០១ ០៨ ២០២០ ម៉ោង ១២,០០នាទី គាត់ឲ្យកូនស្រី (ជនរងគ្រោះ)ជិះម៉ូតូឌុបឪពុកបង្កើតជូនដាក់ឡាននៅខេត្តកំពង់ធំ ជាមួយម៉ូតូ០២គ្រឿងទៀតគេជូនសាច់ញាតិទៅដែរ ប្រហែលម៉ោង ១៣,០០នាទីគេមក វិញអស់បាត់តែកូនគាត់ម្នាក់មិនឃើញមកវិញទូរស័ព្ទក៏មិនចូល លុះដល់ម៉ោង១៩,០០ នាទីទើបកូនគាត់មក ដល់ផ្ទះ គាត់ក៏បានសួរនៅតែកូនមិនឆ្លើយក៏បានជេរស្តីបន្ទោស ដល់ម៉ោងប្រហែល ២០,០០នាទីកូនគាត់ចុះដីដើរទៅក្រោយផ្ទះ មួយសន្ទុះអ្នកនៅផ្ទះជាប់បានស្រែកហៅគាត់ ប្រាប់ថាអ្នកណាកើតអីនៅពំនូកចំបើង គាត់ក៏ទៅមើលឃើញកូនស្រីគាត់បែកពពុះ មាត់នឹងមានដបថ្នាំនៅក្បែរខ្លួន គាត់ក៏ហៅបងប្អូនជួយយកកូនទៅពេទ្យខេត្ត ហើយបានស្លាប់នៅមន្ទីរពេទ្យខេត្ត ដឹកយកសពកូនមកផ្ទះវិញរាយការណ៍មកសមត្ថកិច្ច ។
ទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍ និង រដ្ឋអំណាចមូលដ្ឋាន បានចុះពិនិត្យដល់សមកន្លែងកើតហេតុនៅលើដងខ្លួនសពពុំមានស្លាក ស្នាមអ្វីពាក់ព័ន្ធនិងករណីឃាតកម្មឡើយ ។
មូលហេតុ៖ ខឹងនឹងម្តាយជេរស្តីបន្ទោស ។
ក្រោយមកបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់