ព័ត៌មានជាតិ

ដំណឹងស្វែងរកម្ចាស់ រថយន្តមួយគ្រឿងចតចោលមុខផ្ទះពលរដ្ឋ ចំនួន ៤ថ្ងៃហើយ មិនដឹងម្ចាស់ទៅណាទេ?

យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា មានរថយន្តម៉ាក TOYOTA CAMARY ពណ៌ទឹកប្រាក់មួយគ្រឿង ផ្លាកលេខ ភ្នំពេញ 2Y-5881 បានចតចោលនៅមុខផ្ទះប្រជាពលរដ្ឋនៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ចំនួន ៤ថ្ងៃហើយ ពេលនេះរថយន្តនេះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣។

បើបងប្អូនប្រជាពលរដ្ឋមានបាត់រថយន្តដូចភិនភាគ និងមានផ្លាកលខដូចខាងលើ សូមទំនាក់ទំនង 012 82 60 93៕

មតិយោបល់