ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២២និង៣០នាទី គណៈបញ្ជាការឯកភាពខណ្ឌដូនពេញញ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលនៃគណអភិបាលខណ្ឌដូនពេញ អមដោយសមាសភាពចូលរួម មាន៖ ១.លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ស្នងការរងនគរបាលរាជធានីភ្នំពេញ,២.លោក យស វុទ្ធី អភិបាល រងខណ្ឌដូនពេញ,៣.លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ,៤.លោក ម៉ៅ ចាន់ថុន អធិការរង នគរបាលខណ្ឌដូនពេញ,៥,លោក ង៉ែត ងួន មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌដូនពេញ,៦.លោក សុក ពិសី នាយករងរដ្ឋបាលខណ្ឌដូនពេញ,៧.លោក នី សាមិត្ត ប្រធានការិយាល័យដឹកជញ្ជូន អនាម័យនិងសណ្តាប់ធ្នាប់,៧.លោក សឿន កុសល ចៅសង្កាត់ផ្សារថ្មីទី៣ បានចុះត្រួតពនិត្យចំនួន០៤ទីតាំង នៅតំបន់ជុំផ្សារសូរិយាមល រួមមាន ៖
១.ក្លឹបសម្សាន្ត Heart (ពិនិត្យជាក់ស្តែងមិនមែនសកម្មភាពដំណើរការ )។ ២. ក្លឹបកម្សាន្ត ភូន ធូន (ពិនិត្យជាក់ស្តែងមិនមានសកម្មភាពដំណើរការ)។ ៣.អាជីវកម្មយីហោ Double A ស្ថិតនៅ ក្នុងផ្សារសូរិយាមល (មានសកម្មភាពដំណើរការ ក្រោយការពិនិត្យរួចកម្លាំងគណៈបញ្ជាការឯកភាព បានធ្វើកំណត់អប់រំឲ្យអនុវត្តន៍តាមគោលការច្បាប់)។ ៤, អាជីវកម្មយីហោ Mo du Pub ត្រូវបានណែនាំឲ្យអនុវត្តន៍តាមគោលការច្បាប់។
ក្រោយពីក្រុមការងារបានត្រួតពិនិត្យជាក់ស្តែងរួចមក ឃើញថា៖ ទីតាំង០៤ខាងមិនទាន់មានអាជ្ញាប័ណ្ណទេសចរណ៍ភោជនីយដ្ឋាននូវឡើយទេ។ ហើយទីតាំងនេះមានការរៀបចំឧបករណ៍ម៉ាស៊ីនវាស់កំដៅ មានចាក់ភ្លេងកំដរភ្ញៀវតិចៗ និងមានគម្លាតសុវត្ថិភាពសង្គម(1,50m) ហើយពុំមានការរាំកម្សាន្ត គ្រប់បុគ្គលិកមានការពារម៉ាស់ត្រឹមត្រូវ បន្ទប់ទឹកមានសាប៊ូលាងតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។
ជាចុងក្រោយ ក្រុមការងារបានធ្វើការណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងអាជីវកម្ម ទាំង០៤ខាងលើដូចខាងក្រោម៖ ១.ហាមដាច់ខាតមិនឲ្យមានការចាក់ភ្លេងរាំឌីស្កូ ដែលខុសពីគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។ ២.ហាមមានការប្រគំតន្ត្រី (Live Band) ។ ៣.ត្រូវបន្តគោរពអនុវត្ត តាមការណែនាំរបស់រាជរដ្ឋាភិបាលឲ្យបានជាប្រចាំ និងម៉ឺងម៉ាត់បំផុត។ ៤.ក្នុងករណីមិនអនុវត្តតាមការណែនាំនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនឹងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុត រួមមានការដកហូតអាជ្ញាប័ណ្ណ និងបិទទីតាំងអាជីវកម្ម ៕
មតិយោបល់