ផ្ទះ ព័ត៌មានជាតិ រន្ធត់ណាស់! ក...

រន្ធត់ណាស់! ករណីផ្ទុះក្បាលគ្រាប់ឆ្នៃ បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់

0

ពោធិ៍សាត់: កាលពីវេលាម៉ោង ២ និង ៣០នាទីរសៀលថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២០ មានករណីឆ្នៃក្បាលគ្រាប់ (មិនស្គាល់ប្រភេទ) បណ្តាលឲ្យផ្ទុះស្លាប់មនុស្ស ០២ នាក់ នៅចំណុចប៉ែតសិបផ្ទះចាំចម្ការ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សពជនរងគ្រោះឈ្មោះទី១.ឈ្មោះ យ៉ង់ រី ភេទប្រុស អាយុ ៣៩ ឆ្នាំ និង២.ឈ្មោះ ង៉ែត ត្រា ភេទប្រុស អាយុ ២០ ឆ្នាំ ទាំង ២នាក់ រស់នៅភូមិ-ឃុំកើតហេតុ។

ក្រោយទទួលដំណឹង សមត្ថកិច្ច បានចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យសព រួចប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់