ព័ត៌មានជាតិ

ជុងមិនភ្លេចកុក! មុខសញ្ញាកាប់ប្លន់យកម៉ូតូ រត់គេចខ្លួនបានមួយរយៈ ពេលចូលស្រុកវិញ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ស្ពឺ: នៅថ្ងៃ០៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៧និង៥០នាទី ជនសង្ស័យម្នាក់ ជាមុខសញ្ញាកាប់ប្លន់យកម៉ូតូតាមផ្លូវ បានរត់គេចខ្លួនបានមួយរយ: ពេលចូលស្រុកវិញ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅចំណុចភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

ជនសង្ស័យឈ្មោះ វន រស្មី ហៅត្រុយ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិបូរីកម្មករ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ចាប់ខ្លួនតាមដីកាលេខ៤០០ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ របស់លោក ពេជ្រ ចិន្តា ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកំពង់ស្ពឺ ពីបទលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិ ចម្ការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ។ ជនសង្ស័យខាងលើបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ ចាត់ការតាមនីតីវិធីទៅតុលាកា៕

មតិយោបល់