ព័ត៌មានជាតិ

លួចម៉ូតូបានស្មានតែរត់រួចចុងក្រោយជាប់ខ្នោះទាំងអស់

តាកែវ: នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាស្រែ សហការជាមួយកម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកអង្គរបូរី បានទទួលពត៍មានករណីចោរលួចម៉ូតូម៉ាក់សង់២០២០ ពណ៍ខ្មៅនៅភូមិតាខុន ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ មានឈ្មោះភួង ចំរេីន ភេទប្រុសឆ្នាំកំណេីត1997 និងឈ្មោះសាង ស៊ៀវម៉េង ភេទប្រុស ឆ្នាំកំណេីត1997 ជនសង្ស័យទាំង2មានទីលំនៅភូមិព្រៃបាសឹងឃុំបាស្រែស្រុកអង្គរបូរី ខេត្តតាកែវ។
ក្រោយទទួលពត៍មានកម្លាំងសមត្ថកិច្ចបានស្ទាក់ស្កាត់ចាប់បាននៅវាលស្រែខាងជេីងភូមិរកាកែងព្រែកលេខ23។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបណ្ជូនចាត់ការតាមនិតិវិធី៕

 

មតិយោបល់