ភ្នំពេញៈ សាលាបឋមសិក្សាទាំង៣ ក្នុងសង្កាត់ស្ទឹងមានជ័យបានធ្វើពិធី ខួបលើកទី ៦៧ ទិវាកុមារអន្តរជាតិ ១ មិថុនា ២០១៦ កាលពីវេលាម៉ោង៧:០០នាទីនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ លោក ហួយ វិរៈ នាយករដ្ឋបាលខណ្ឌមានជ័យ និងលោក សេង សាញ់ បានអញ្ជើញចូលរួមក្នុងកម្មវិធីមិទ្ទិញខួបលើកទី ៦៧ ទិវាកុមារអន្តរជាតិ១ មិថុនា ឆ្នាំ ២០១៦។
ទិវាពិភពលោក ប្រឆាំងនឹងពលកម្មកុមារនិងទិវាកុមារកម្ពុជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់សិទ្ធិកុមារ ក៏ដូចជាប្រឆាំងនឹងការរំលោភបំពានលើកម្លាំងពលកម្មកុមារ ការប្រើប្រាស់កុមារមិនទាន់គ្រប់អាយុជាដើម៕
មតិយោបល់