ព័ត៌មានជាតិ

តក់ៗពេញបំពង់! អ្នករត់ម៉ូតូកង់បីម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីជួញដូរសារធាតុញៀន

ភ្នំពេញ: នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៧និង០០នាទីព្រឹក ប៉ុស្តិ៍នគរបាលឃ្មួញ សហការជាមួយផ្នែកជំនាញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជនសង្ស័យម្នាក់ឈ្មោះ យន់ បូណា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅន្ទប់ជួល សង្កាត់ទួលសង្កែ ខណ្ឌសឬស្សីកែវ (ដកហូតក្រាមសថ្លា០៥កូនថង់ធំ , ទូរស័ព្ទដៃ០១គ្រឿង , ម៉ូតូកង់បីឥណ្ឌា០១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ 1HE-5083) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់