សៀមរាប: នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០ នាទីយប់ នៅចំណុចខាងត្បូងភ្លេីងស្តុបទន្លេសាប ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប មានករណី “ប៉ុនប៉ងមនុស្សឃាត” (ជិះម៉ូតូបម្រុងកាប់ជនរងគ្រោះ ) បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព ជិះម៉ូតូដេញតាមជនរងគ្រោះភេទប្រុស អាយុ៣៧ ឆ្នាំរស់នៅភូមិកើតហេតុខាងលើ ខណៈពេលដែលជនរងគ្រោះជិះម៉ូតូចូលផ្ទះ ស្រាប់តែមានជនសង្ស័យជិះតាមពីក្រោយ ដោយឃើញហេតុការណ៍មិនល្អជនរងគ្រោះបានបើកម៉ូតូចូលក្នុងផ្ទះ រួចឆែកកាមេរ៉ាសុវត្ថិភាពមើលភិនភាគជនសង្ស័យហើយក៏ប្ដឹងរាយការណ៍ដល់សមត្ថកិច្ចយើង ក្រោយពីទទួលសេចក្តីរាយការណ៍ និងទទួលបានភិនភាគជនសង្ស័យ សមត្ថកិច្ចយើងក៏បើកការស្រាវជ្រាវ និងស្វែងរកហើយក៏ប្រទះឃើញជនសង្ស័យខាងលើទាំងពីរ រួចយកមកសាកសួរ៖
០១-ឈ្មោះ ពៅ សាវ៉ាត ហៅដេត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិបឹងក្រាញ់ ឃុំបឹងក្រាញ់ ស្រុកសំរោង ខេត្តតាកែវ មានទីលំនៅបច្ចុប្បន្ននៅភូមិ ផ្សារសំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
០២-ឈ្មោះ ឡាង លី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងកាំបិត មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប ។
-ក្រោយពីសាកសួរជនសង្ស័យឈ្មោះ ពៅ សាវ៉ាត ហៅដេត បានឆ្លើយសារភាពថា រូបខ្លួន ពិតជាបានជិះម៉ូតូតាមពីក្រោយជនរងគ្រោះពិតប្រាកដមែន និងបានពោលពាក្យប្រាប់ទៅបក្ខពួកខ្លួនថា ប្រសិនបើជនរងគ្រោះចូលផ្ទះមិនទាន់ទេខ្លួននឹងកាប់ ។ រីឯជនសង្ស័យឈ្មោះ ឡាង លី បានឆ្លើយសារភាពថាខ្លួនមានកាំបិតទុកនៅក្រោមកែបម៉ូតូ ហើយខ្លួនក៏ដឹងដែលថាជនសង្ស័យឈ្មោះ ពៅ សាវ៉ាត ហៅដេត ពិតជាបានយកម៉ូតូរបស់ខ្លួនជិះដេញតាមជនរងគ្រោះពិតប្រាកដមែន ។
+វត្ថុតាងដកហូតបាន៖
-ម៉ូតូជនសង្ស័យ ចំនួន ០២គ្រឿង និងកាំបិតធ្វើអំពីដែក ចំនួនមួយដើម ។
សមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀនលើខ្លួនជនសង្ស័យទាំងពីរដោយជនសង្ស័យឈ្មោះ ពៅ សាវ៉ាត ហៅដេត (លទ្ធផលវិជ្ជមាន) ។
បច្ចុប្បន្ន ជនសង្ស័យខាងលេី ត្រូវបានបញ្ជូនទៅ ការិយាល័យជំនាញ ដេីម្បីបន្តនីតិវិធី ៕
មតិយោបល់