ព័ត៌មានជាតិ

កំពុងចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ តែម្ចាស់ទាន់ប្តឹងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ

ប៉ៃលិនៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅវេលាម៉ោង០១និង៤០នាទីរំលងអាធ្រាត ឆ្លងចូលដល់ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ប៉ុស្តិ៍រដ្ឋបាលទួលល្វាបានទទួលព័ត៌មានតាមរយៈទូរស័ព្ទថាមានចោរចូលផ្ទះរបស់ឈ្មោះ សាក់ វុឌ្ឍី ភេទ ប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មុខរបរលក់ដូរ បម្រុងលួចទ្រព្យសម្បត្តិ និងសម្ភារះៈ បន្ទាប់ពីទទួលបានព័ត៌មាន ភ្លាម កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន និងប៉ុស្តិ៍រដ្ឋបាលបានចុះទៅដល់កន្លែងកេីតហេតុភ្លាមហេីយឃាត់បានជនសង្ស័យចំនួន ន ០២នាក់ .ឈ្មោះ ម៉ៅ ម៉ុល ហៅ មន ភេទ ប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរមិនពិតប្រាកដ ។
ឈ្មោះ នៅ វីត ភេទ ប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ មិនពិតប្រាកដ ព្រមទាំងបានឆែកឆេររកឃេីញវត្ថុតាងសម្រាប់ប្រព្រឹត្តបទល្មេីសមួយចំនួននៅក្នុងខ្លួនជនសង្ស័យរួមមាន៖
ម៉ូតូម៉ាកដូក(DUK) ពណ៌ខ្មៅលាយ ស ពាក់ស្លាកលេខ សៀមរាប ១T.៨៨៨៨ ទូរស័ព្ទដៃម៉ាក អូប៉ូ ០២គ្រឿង
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹកសោម៉ូតូចំនួន ០៣ និងសោផ្សេងៗចំនួន ០១ចង្កោមដង្កាប់ ០១ .កន្ត្រៃ ០១តួណេីវីស ០៥ ធំ ០១ សោអក្សរអិល ០១ ។
បច្ចុប្បន្នជនសង្ស័យទាំង ០២ នាក់ និងវត្ថុតាងត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដេីម្បីសាកសួរ និងកំពុងបន្តនីតិវិធី៕

 

មតិយោបល់