ត្បូងៈ នៅវេលាម៉ោង១៨និង៣០នាទីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ មានករណីខ្សែភ្លើងឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆក់ស្លាប់មនុស្សម្នាក់ នៅកន្លែងកើតហេតុ ស្ថិតនៅក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ជនរងគ្រោះឈ្មោះ ជា ហ៊ាត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានជួសជុលម៉ូទ័របាញ់ទឹក លុះរួចរាល់ហើយក៏បាញ់ទឹកសាកមើល បណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់តែម្ដង ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡប់ ចុះទៅពិនិត្យសាកសពជនរងគ្រោះដល់ទីតាំងកើតហេតុ រួចហើយបានបញ្ជាក់ថាជនរងគ្រោះស្លាប់ ដោយសារឆ្លងចរន្ដអគ្គិសនី ឆក់ពិតប្រាកដមែន ។ ពុំមានពាក់ព័ន្ធករណីបទល្មើសព្រហ្មទ័ណ្ឌឡើយ ហើយសាកសពបានឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់