ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នាយឧត្តមសេនីយ៍ សៅ សុខា ព្រមានចាប់ខ្លួនមន្រ្តីអាវុធហត្ថជាង៨០០នាក់

(ភ្នំពេញ): អគ្គបញ្ជាការរងនៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា ប្រសិនបើមន្រ្តីអាវុធហត្ថមិនចុះបញ្ជីអាវុធឱ្យបានត្រឹមត្រូវទេនោះ មន្រ្តីអាវុធហត្ថប្រឈមនឹងការចាប់ខ្លួនមុនគេ ។
បើតាមលោកសៅ សុខា ការប្រើប្រាស់អាវុធមិនស្របច្បាប់ គឺអាចពាក់ព័ន្ធចោរប្លន់ ។ ការលើកឡើងដោយនាយឧត្តមសេនីយ៍បែបនេះ ក្រោយពីលេចលឺព័ត៏មានថា មានមន្រ្តីអាវុធហត្ថតាមបណ្តាខេត្តជាង៨០០នាក់ ប្រើប្រាស់កាំភ្លើងមិនមានប្រភពច្បាស់លាស់ ។
ក្រៅពីនោះលោកដាក់ផែនការឱ្យមន្រ្តីអាវុធហត្ថទាំងអស់ត្រូវត្រួតពិនិត្យកាំភ្លើងឡើងវិញ ដើម្បីជៀសវាងបញ្ហាជាប់ពាក់ព័ន្ធបទល្មើស ។
ការថ្លែងបែបនេះគ្រាដែល ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី៤មេសា ២០១៦ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០១៦ ក្រោមវត្តមាន អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខានិងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ ។

   
    
   

មតិយោបល់