ពោធិ៍សាត់ៈ យោងតាមផេកផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃបានឲ្យដឹងថាជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង ៩ព្រឹកនាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ ពាក់ព័ន្ធករណីហឹង្សាក្នុងគ្រួសារវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះខ្ទិចខ្ទីអស់មួយចំនួន ។ ប្រភពបានឲ្យដឹងថា មុនពេលកើត ហេតុជនសង្ស័យបានឡូឡាខុសពីធម្មតាដោយគ្មានអ្នកណាតបតជាមួយ ចេះប៉ោចៗតែម្នាក់ឯង មួយសន្ទុះក្រោយមកជនសង្ស័យចាប់ផ្តើមបង្កការអុកឡុកពេញផ្ទះក្រុមគ្រួសារឃើញហេតុដូច្នេះក៍ប្តឹងសមត្ដកិច្ចជួយអន្តរាគមន៍ដល់ពួកគាត់ចាប់ជនបង្កមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល។
លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃបានឲ្យដឹងថា ការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ចែម តុលា ភេទប្រុសអាយុ២២ឆ្នាំ គឺសមត្ថកិច្ចធ្វើតាមបណ្តឹងរបស់លោក ចែម ងី ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិចំការចេកខាងជេីង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ត្រូវជាឪពុកបង្កើតរបស់ជនសង្ស័យឈ្មោះ ចែម តុលា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឃុំសង្កាត់ខាងលេី ពីបទបង្កការអុកឡុកនិងប្រើហឹង្សាវាយបំផ្លិចបំផ្លាញ ចាន ឆ្នាំង ចង្ក្រានហ្គាសនឹងទ្រព្យសម្បត្តិក្នុងផ្ទះមួយចំនួនទៀតនិង សង្ស័យថារូបគេបាន ប្រេីប្រាស់នូវសារធាតុញៀនទើបប្រព្រឹត្តនូវអំពើរ បែបនេះបច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីចាត់ការបន្ត៕
ព័ត៌មានជាតិ
មតិយោបល់