ព័ត៌មានជាតិ

បុរសវ័យ៥៨ឆ្នាំម្នាក់ លោតចូលទឹកស្ទឹងពោធិ៍សាត់ បណ្តាលឲ្យបាត់ខ្លួន

​ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស​វ័យ​៥៨​ឆ្នាំ​ម្នា​ក់បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល នៅ​ចំណុច​ប្រកាន់​ដៃ​ស្ពានដែក ផ្លូវ​រថភ្លើង ស្ថិតនៅ​ភូមិ​ពោធិ៍​តា​គួ​យ សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ រហូតមកដល់​ថ្ងៃទី​៧ សីហា នេះ​នៅ​ពុំទាន់​មាន​ដំណឹង​នៅឡើយ​នោះទេ ។

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ឈ្មោះ អ៊ុន វុទ្ធី ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​សង្កាត់​ខាងលើ បាន​ដើរ​ពី​ទិស​ខាងជើង​មក​ទិស​ខាងត្បូង ខណ​:​មកដល់​ចំណុច​គល់​ស្ពានដែក​ផ្លូវ​រថភ្លើង ជនរងគ្រោះ​បាន​ដោះ​ស្បែកជើង​ដាក់​នៅលើ​គោក​រួច​ដើរទៅ​ឈរលើ​តោង​បង្កាន់ដៃស្ពាន ហើយក៏​លោត​ចូលក្នុង​ទឹកស្ទឹង​តែម្តង ខណ​:​នោះ​អ្នកឃើញ​ហេតុការណ៍​នឹកស្មានថា​គាត់​លោត​ងូតទឹក​ធម្មតា​ទេ តែ​ដល់ពេល​បាត់​យូរពេក​ក៏​ផ្អើល​ឈូ​ឆរ​ដល់​សមត្ថកិច្ច​អ្នក​ធ្វើដំណើរ​ចុះ​ដល់​កន្លែងកើតហេតុ ធ្វើ​ឲ្យ​សមត្ថកិច្ច​មានការ​មមា​រញឹក​រុករក​តាម ស្រាវជ្រាវ​រហូតមកដល់​ថ្ងៃនេះ​នៅ​មិនទាន់​ឃើញ​នៃ​ការបាត់​ខ្លួន​ជនរងគ្រោះ​នៅឡើយ​នោះទេ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​បាត់​ខ្លួន​ជនរងគ្រោះ​ខាងលើ​គេ​សន្និដ្ឋានថា គាត់​ស្រវឹងស្រា និង​មាន​វិបត្តិ​ផ្លូវចិត្ត​ទើប​ហ៊ាន​លោតទឹក​ដែល​ពេលនោះ​ទឹក​កំពុងមាន​សន្ទុះ​ឡើង​ផងដែរ និង​សន្និដ្ឋានថា អាច​ស្លាប់ ព្រោះ​បាត់​ដំណឹង​បែបនេះ ៕

មតិយោបល់