ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូស្កុបពីឆ្លងផ្លូវបែកជាបួនមិនប្រុងប្រយ័ត្ន ត្រូវបានរថយន្តម៉ាកព្រុសបើកបរដោយនារី២នាក់បុកបណ្តាលឲ្យខ្ទាតម៉ូតូរងបួសស្រាលម្នាក់។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង៩យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ៦៣ កែងផ្លូវ ៣៩២ ស្ថិតក្នុងសង្កាត់ បឹងកេងកងទី១ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។
តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារី២នាក់បើករថយន្តម៉ាកព្រុស ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AF-0004 បើកតាមបណ្តោយផ្លូវ ៦៣ ទិសដៅពីត្បូងទៅជើងលុះមកដល់កន្លែងកើតហេតុផ្លូវបែកជាបួន ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកស្កុបពីអាយ ពណ៌ទឹកដោះគោ ពាក់ស្លាកលេខភ្នំពេញ1GK-0772 ឆ្លងផ្លូវលឿនពេកមិនប្រុងប្រយ័ត្នក៏ត្រូវរថយន្តបុកបណ្តាលឲ្យដួលនឹងខ្ទាតម៉ូតូរងការខូចខាតរីឯបុរសម្នាក់នោះរងរបួសស្រាល ។
ក្រោយពេលកើតហេតុភាគីរថយន្តសងសំណងទៅកាន់ភាគីខាងម៉ូតូស្កូបពីនោះចំនួន ១៨០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុមិនរំខានដល់សមត្ថកិច្ច៕
មតិយោបល់