ព័ត៌មានជាតិ

ក្មេងស្រីម្នាក់ត្រូវរថយន្តបុកបណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែង

ប៉ៃលិន: យោងតាមផេករបស់នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១២ និង៣០ នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍កេីតឡេីង០១ករណី រវាងរថយន្តបានបុកក្មេង រត់ឆ្លងនៅលើផ្លូវលំក្រាលកៅស៊ូ ស្ថិត នៅភូមិតាង៉ែនលេី សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។
ករណីខាងលើបណ្តាលឲ្យខូចខាតរថយន្តស្រាល ចំនួន ០១គ្រឿង និងមនុស្សស្លាប់ម្នាក់ អ្នកបើកបររថយន្ត បានរត់ចេញពីកន្លែងកេីតហេតុ បេីកបររថយន្តម៉ាក SSANG YONG ISTANA 1999 ពណ៍ស ពាក់ស្លាកលេខ ប៉ៃលិន 2A 7304 បេីកបរពីត្បូងទៅជេីង។
ក្មេងរងគ្រោះឈ្មោះ ស្រីម៉ៅ ភេទស្រី អាយុ ៣ឆ្នាំ រស់នៅភូមិតាង៉ែនលេី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ស្លាប់នៅកន្លែងកេីតហេតុ មូលហេតុ នៃការគ្រោះថ្នាក់បណ្តាលមកពីកត្តាមនុស្សខ្វះការប្រុងប្រយ័ត្ន ចំណែកវត្ថុតាង ត្រូវបានយកទៅរក្សាទុកនៅការិយាល័នគរបាលចរចារណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីរងចាំធ្វេីការដោះស្រាយទៅតាមនីតិវិធី៕

 

មតិយោបល់