ព័ត៌មានជាតិ

ស្ត្រីជនជាតិវៀតណាមម្នាក់ ខ្យល់គរស្លាប់នៅក្នុងផ្ទះ

ភ្នំពេញ: ស្ត្រីជនជាតិវៀតណាមម្នាក់បានខ្យល់គរស្លាប់នៅក្នុងផ្ទះកាលពីវេលាម៉ោង ៩និង៤០នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ៣៤០ ផ្លូវលេខ៤៦៤កា ភូមិអណ្តូង៥ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ជនរងគ្រោះឈ្មោះ សុខ វ៉ាន់ ភេទស្រី អាយុ ៤៧ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ថ្នាំពេទ្យ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជនជាតិវៀតណាមបានរៀបចំទៅវត្តជាមួយអ្នកជិតខាង។ លុះពេលដែលអ្នកជិតខាងបានទៅដល់វត្ត ស្រាប់តែមិនឃើញជនរងគ្រោះខាងលើមកទេ ខណ:ពេលនោះ អ្នកជិតខាងបានតេទូរស័ព្ទទៅជនរងគ្រោះ តែមិនមានអ្នកណាទទួលទូរស័ព្ទ ក្រោយមកអ្នកនៅជិតផ្ទះនោះ បានឮសំឡេងទូរស័ព្ទ ក៏បានដើរមកមើល ស្រាប់តែបានឃើញជនរងគ្រោះដេកស្លាប់នៅលើពួកបាត់ទៅហើយ។

ក្រោយពីកើតហេតុ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍នោះ បានទូរស័ព្ទទៅប្រាប់សមត្ថកិច្ចឲ្យជួយចុះមកអន្តរាគមន៍៕

//youtu.be/tSWGQ5alKsg

//youtu.be/R_el8eIzMOU

មតិយោបល់