ព័ត៌មានជាតិ

អាសូរណាស់! រថយន្តបើកបុកម៉ូតូផ្ដាច់ជីវិតឪពុកម្ដាយ រីឯកូនស្រីរងរបួសធ្ងន់ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: នៅថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២២និង៣០នាទី នៅលើផ្លូវក្រាលកៅស៊ូ 1KS1 ត្រង់ចំណុចលើខ្នងទំនប់ចាន់ថ្នាល ភូមិត្រពាំងកក់ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានរថយន្ត ០១ គ្រឿងម៉ាក FORD RANGER (2018) ពណ៌ស គ្មានផ្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួនបាត់) បើកបរក្នុងទិសដៅពីលិចទៅកើតលុះបើកបរមកដល់ចំណុចខាងលើបានបើកទៅបុកជាមួយម៉ូតូ ០១គ្រឿងម៉ាក HONDA DREAM C125 (2016) ពណ៌ ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1G.8692 បើកបរដោយឈ្មោះ រ៉ាត់ ណត់ ភេទប្រុស អាយុ ៣៥ ឆ្នាំ (ស្លាប់) ត្រូវជាប្តី ឌុបគ្នាចំនួន ០២ នាក់ : ១/ឈ្មោះ ឃុយ នីម ភេទ ស្រី អាយុ ៣២ ឆ្នាំ (ស្លាប់) ត្រូវជាប្រពន្ធ ២/ឈ្មោះ រ៉ាត់ កញ្ញា ភេទ ស្រី អាយុ ១៤ ឆ្នាំ (របួសធ្ងន់) ត្រូវជាកូន អ្នកទាំង ០៣ នាក់ រស់នៅភូមិក្រាំងស្លែង ឃុំព្រៃក្រសាំង ស្រុកឧដុង្គខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នាពីកើតទៅលិច បណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និង ខូចខាតសម្ភារដូចខាងក្រោម:

–ស្លាប់មនុស្ស ០២ នាក់ ស្រី ០១ នាក់ (បានប្រគល់សពជនរងគ្រោះ ទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី)
–របួសធ្ងន់ ០១ នាក់ ស្រី (ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ)
–ខូចខាតធ្ងន់ រថយន្ត ០១ គ្រឿង និង ម៉ូតូ ០១ ។

ចំពោះវត្ថុតាងរថយន្ត និង ម៉ូតូ ខាងលើកំពុងរៀបចំចាត់ចែងដឹកយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងចេកដើម្បីស្រាវជ្រាវបន្ត តាមនីតិវិធីច្បាប់ ៕

មតិយោបល់