ភ្នំពេញៈ នៅវេលាម៉ោង0៦និង៤០នាទីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ មានករណីជនសង្ស័យម្នាក់ ដាក់ថ្នាំស្រ្តីកម្មការិនីរោងចក្រ ដោះយកគ្រឿងអលង្ការ បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ស្រ្តីរងគ្រោះឈ្មោះ សេង ហ៊ន អាយុ៤២ឆ្នាំ កម្មការិនីរោងចក្រ ស្នាក់នៅម្តុំកើតហេតុ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ ស្រ្តីរងគ្រោះខាងលើ បានដើរចេញពីបន្ទប់ជួលរបស់ខ្លួនទៅធ្វើការនៅរោងចក្រ ពេលកំពុងដើរនោះ ស្រាប់តែមានជនសង្ស័យម្នាក់មកទះស្មារបស់គាត់ នៅចំណុចផ្សារដីថ្មីភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ហើយបានដឹកជនរងគ្រោះតាមម៉ូតូ ឆ្ពោះទៅកាន់ផ្សារសែនមេត្រី បន្ទាប់មកជនសង្ស័យបានដោះយកចិញ្ចៀន ខ្សែក ទូរស័ព្ទនិងលុយមួយចំនួនទៀតយកទៅបាត់ ,ពេលដឹងខ្លួនឡើងវិញស្ត្រីរងគ្រោះខាងលើបានស្រែកទ្រហោយំ ផ្អើលដល់អ្នកដំណើរនិងប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលបានចុះទៅដឹកស្ត្រីខាងលើ នាំទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋសង្កាត់ស្ទឹងមានជ័យទី៣ ដើម្បីស្វែងរកជនសង្ស័យចាប់យកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ៕
មតិយោបល់