កំពង់ឆ្នាំងៈ នៅវេលាម៉ោង ៨និង៣៥នាទីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ មានករណីប្រើអំពើហិង្សាក្នុងគ្រួសារ ដោយយកម្ជុលចាក់ជើង ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់/ក្រុង/ខេត្តកំពង់ឆ្នាំង ។
ជនបង្កឈ្មោះ ស៊ន គន្ធា ភេទស្រី អាយុ ៣០ឆ្នាំ មានទីលំនៅស្នាក់នៅផ្ទះជួលភូមិឃុំកើតហេតុខាងលើ។
ជនរងគ្រោះ ២នាក់៖
១/ឈ្មោះ ស៊ន ធារ៉ា ភេទប្រុស អាយុ ១០ឆ្នាំ។
២/ឈ្មោះ ស៊ន ស្រីពៅ ភេទស្រី អាយុ ០៨ឆ្នាំ។
ទាំងពីរនាក់ជាកូនបង្កើតជនបង្ក។
សូមបញ្ជាក់៖ រហូតមកដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ ជនបង្ក និងសំណុំរឿងត្រូវបានបញ្ជូនបន្តពីអធិការដ្ឋាននគរបាលក្រុង ទៅស្នងការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់