ព័ត៌មានជាតិ

ងោកមួយភាំង! តៃកុង បើករថយន្តរេចង្កូតធ្លាក់ផ្លូវ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង

ក្រចេះ: កាលពីវេលាម៉ោង ០៣ និង២០នាទីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយខ្លួនឯង នៅចំណុចអូរបែកចានភូមិចង្ក្រង់ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ លើផ្លូវលេខ០៧ (ក្រចេះ-ស្ទឹងត្រែង) ចន្លោះគីឡូម៉ែតលេខ ៣៤១-៣៤២។

ដោយរថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2C-1408 ធ្វើដំណើរពីជើងទៅត្បូង បានបើករេចង្កូតធ្លាក់ផ្លូវ។ អ្នកបើកឈ្មោះ ម៉ាន់ កុយ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ (ស្លាប់) ។

មូលហេតុ៖ អ្នកបើកងងុយដេក។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងធ្វើកំណត់ហេតុ រួចយកវត្ថុតាងរថយន្តទៅរក្សាទុក បណ្តោះអាសន្ននៅ អធិការដ្ឋាន នគរបាលស្រុកចិត្របុរី ដើម្បីកសាងសំណុំរឿង និងបន្តតាមនិតិវិធី។ ចំណែកសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់