ព័ត៌មានជាតិ

សង្វេគណាស់! ឪពុកម្ដាយឲ្យកូនតូចអាយុ ៧ឆ្នាំ ទៅចាំស្រែខ្លាចគោក្របីចុះលុកលុយ អកុសលជិះកង់ធ្លាក់ប្រឡាយលង់ទឹកស្លាប់!!!

ស្វាយរៀង: នៅវេលាម៉ោង ៨និង១០នាទីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ មានករណីក្មេងប្រុសម្នាក់លង់ទឹកប្រឡាយស្លាប់ ឯវាលស្រែចម្ងាយ ៥០០ម៉ែត្រ ពីផ្ទះស្ថិតនៅភូមិត្រពាំងអំពឹល ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

កុមារារងគ្រោះឈ្មោះ ចាន់ រ៉ាដាយុទ្ធ អាយុ ០៧ឆ្នាំ ភេទប្រុស រស់នៅភូមិត្រពាំងអំពិល ឃុំសំបួរ ស្រុកស្វាយទាប មានឪពុកឈ្មោះ ចាន់ ស៊ីណាត ម្ដាយឈ្មោះ ស៊ឹម សារ៉ាត់។

មូលហេតុ៖ ឪពុកម្ដាយឲ្យទៅចាំស្រែមើលស្រូវពង្រោះ ខ្លាចមានក្របីមានគោចុះលុកលុយ ដោយជិះកង់តាមភ្លឺប្រឡាយ បណ្ដាលឲ្យធ្លាក់ចូលទឹកជម្រៅជាង ២ម៉ែត្រ ទាំងកង់និងមនុស្សលង់ស្លាប់តែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ និងប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

មតិយោបល់