ភ្នំពេញៈ អាជ្ញាធរសង្កាត់ចោមចៅទី៣ ដឹកនាំកម្លាំងក្រុមប្រឹក្សា មេភូមិ ប្រជាការពារ ចុះប្រមូលសំរាមនៅក្នុងប្រឡាយ កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅក្នុងប្រឡាយ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ការចុះកាយប្រមូលសំរាមខាងលើ ដោយសារបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ពួកគាត់តែងតែលួចយកមកបោះចោល នៅក្នុងប្រឡាយ ជាហេតុធ្វើឲ្យបាត់បងសោភ័ណភាពតាមដងផ្លូវ និងមានការស្ទះនូវចរន្តទឹក ជាដើម។
ក្នុងឱកាសនេះផងដែរ អាជ្ញាធរសូមបងប្អូនប្រជាពលរដ្ឋមេត្តា ចូលរួមសហការកុំបោះសំរាមចោល ពាសវាលពាសកាលដូច្នេះទៀត សូមវិចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ និងទុកឲ្យមានរបៀប ដើម្បីងាយស្រួលក្នុងការប្រមូល៕
មតិយោបល់