ព័ត៌មានជាតិ

២ករណីផ្សេងគ្នា មនុស្សលង់ទឹកស្លាប់ម្នាក់ និងអគ្គិភ័យឆេះផ្ទះពលរដ្ឋ​​​​​​​​​​ នៅខេត្តកំពង់ធំ

កំពង់ធំៈ​ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះសមត្ថកិច្ចបានឲ្យដឹងថា មាន២ករណីបណ្តាលឲ្យមនុស្សលង់ទឹកស្លាប់ចំនួន០១លើក និងករណីអគ្គិភ័យឆេះផ្ទះចំនួន០១លើក បំផ្លាញទ្រព្យសម្បត្តិពលរដ្ឋអស់ជាច្រើននៅខេត្តកំពង់ធំ។

១.ករណីមនុស្សលង់ទឹកស្លាប់នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៦និង២៥នាទី ស្ថិតនៅភូមិពោធិតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន។-ជនរងគ្រោះឈ្មោះ វ៉ន លី ភេទប្រុស អាយុ៤៤ឆ្នាំ ។ មូលហេតុ៖ ដើរដួលធ្លាក់ទឹកបណ្តាលឱ្យលង់ស្លាប់។

ដោយឡែកករណី២.នៅថ្ងៃសុក្រ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង២និង០០នាទីយប់ មានករណីអគ្គិភ័យឆេះផ្ទះចំនួន០១លើក ស្ថិតនៅភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង។

ម្ចាស់ឈ្មោះ ផាន់ ឈាង ភេទប្រុស អាយុ៥៣ ប្រពន្ធឈ្មោះឈន ផល្លា អាយុ៥៦ឆ្នាំ ។ ប្រភេទសំណង់: ផ្ទះធ្វើអំពីឈើ ទំហំ០៦មx០៧ម ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ។
ខូចខាត៖-ឆេះផ្ទះមួយខ្នងទំហំ០៦x០៧ម។,-ទូចំនួន០២គ្រឿង,-សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

មូលហេតុ៖ បណ្តាលមកពីធ្វេសប្រហែសដុតភ្លើងឆ្អើរសាច់គាហើយចុះមកដេកនៅផ្ទះបងប្អូន។

រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទោង បានចេញអន្តរាគមន៍ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត ស្មើនិង០៦ម៉ែត្រគុប រលត់ទាំងស្រុង មិនបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕

មតិយោបល់