ព័ត៌មានជាតិ

Update៖ គួរឲ្យអាសូរ ស្រ្តី៩នាក់ ស្លាប់និងរបួសក្នុងហេតុការណ៍ ដ៏រន្ធត់

បន្ទាយមានជ័យ: នៅថ្ងៃពុធ ០៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅវេលាម៉ោង១៤និង២០នាទី មានករណីដួលរលំដងស្ទូចបេតុង បាក់សង្កត់លើផ្ទះប្រជាពលរដ្ឋចំនួនមួយខ្នង បណ្តាលឲ្យមនុស្សចំនួន៩នាក់ ស្លាប់០៥នាក់ និងរងរបួសធ្ងន់៤នាក់ ស្ថិតក្នុងភូមិគីទ្បូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅក្រោយប្រៃសនីយ៍ ។

ជនរងគ្រោះ១-ឈ្មោះ ឈាន ហុង ភេទស្រី(ស្លាប់),២-ឈ្មោះ ឌឹម សុខ ណាក់ ភេទស្រី អាយុ២៩ឆ្នាំ(ស្លាប់),៣-ឈ្មោះ យាយ ឡឹក ភេទស្រី(ស្លាប់) ,៤-ឈ្មោះ សេង មុយគា ភេទស្រី(ស្លាប់),៥-ឈ្មោះ ចៅ លី ភេទស្រី(ស្លាប់) ចំណែកអ្នករងរបួសចំនួនបួននាក់រួមមាន៖ ១-ឈ្មោះ ផល សុដាលីន ភេទស្រី អាយុ៣៣,២-ឈ្មោះ កា សុម៉ាមាន ភេទស្រី អាយុ៣៤ ,៣-ឈ្មោះ ស្រីពេជ្រ ភេទស្រី ,៤-ឈ្មោះ ខឿត ចាន់ឌី ភេទស្រី ។ អ្នកទាំងអស់រស់នៅភូមគីឡូលេខ៤ ។ សាកសពជនរងគ្រោះ និងអ្នករងរបួសត្រូវបានដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យបង្អែកដីថ្មី ។

មូលហេត៖ បណ្តាលមកពីដួលរលំដងស្ទួចបេតុង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងខាងលើ ដើម្បីជួយអន្តរាគមន៍ ៕

មតិយោបល់