ពោធិ៍សាត់ៈ នៅវេលាម៉ោង ៥និង៥៥នាទីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចក្បែរជណ្ដើរក្នុងបរិវេណធនាគារជាតិកម្ពុជាសាខាខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុង/ខេត្តពោធិ៍សាត់ មានករណីបុរសម្នាក់ចងកសម្លាប់ខ្លួន ។
ជនរងគ្រោះឈ្មោះ ហ៊ាង ហ៊ន ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីនគរបាលការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បច្ចុប្បន្ន រស់នៅភូមិវត្តពោធិ៍ទី១ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
មូលហេតុ៖ សង្ស័យទំនាស់ក្នុងគ្រួសារ។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យរួច ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕
មតិយោបល់