ព័ត៌មានជាតិ

ក្មេងប្រុស៤នាក់រងរបួសធ្ងន់បន្ទាប់ពីយកគ្រាប់មិនទាន់ផ្ទុះទៅគប់លេង

ពោធិ៍សាត់: នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៥និង៣០នាទី មានករណីក្មេង៤នាក់យកគ្រាប់មិនស្គាល់ឈ្មោះគប់លេងជាច្រើនលើក បណ្តាលឲ្យផ្ទុះបណ្តាលឲ្យរងរបួសទាំងអស់គ្នា នៅចំណុចតង់ខៀវ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជនរងគ្រោះទាំងបួននាក់មានឈ្មោះ:
1/.ឈ្មោះ សយ តុលា ភេទប្រុស អាយុ15ឆ្នាំ (របួសធ្ងន់)
2/.ឈ្មោះ សយ កុម្ភះ ភេទប្រុស អាយុ13ឆ្នាំ (របួសធ្ងន់)
3/.ឈ្មោះ សយ ស៊ីណាត ភេទប្រុស 10ឆ្នាំ (របួសស្រាល)
4/.ឈ្មោះ កួយ តាំងយូរ ភេទប្រុស អាយុ22ឆ្នាំ (របួសធ្ងន់) ទាំង០៤នាក់រស់នៅភូមិ ឃុំកើតហេតុខាងលើ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់៕

 

មតិយោបល់