ព័ត៌មានជាតិ

មនុស្ស ៥នាក់ នាំគ្នាទៅលេងទឹកទន្លេ ស្រាប់តែជួបគ្រោះអកុសល លង់ស្លាប់ក្មេង ២នាក់

កំពង់ចាម: (ព័ត៌មានបឋម) នាវេលាម៉ោង ១១ និង១០នាទី ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២០ ត្រង់ចំណុចមុខវត្តជ្រោយថ្ម សង្កាត់កំពង់ចាម ក្រុងកំពង់ចាម មានករណីមនុស្ស ៥នាក់ បានលង់ទឹក បណ្ដាលឲ្យបាត់ខ្លួនក្មេង ២នាក់ និង៣នាក់ទៀត ត្រូវបានជួយសង្គ្រោះទាន់ពេល។

មូលហេតុ៖ មិនទាន់ដឹងនោះទេ។

សូមបញ្ជាក់៖ នៅរសៀលថ្ងៃដដែលនេះ ក្មេងទាំង ២នាក់ ដែលបាត់ខ្លួននោះ បានរកឃើញសាកសពហើយ៕

មតិយោបល់