ព័ត៌មានជាតិ

បើករថយន្តឆ្លងទឹកគួចធ្លាក់អូរ ស្លាប់មន្ត្រីយោធា ២នាក់ និងពលរដ្ឋ ៣នាក់រងរបួស

ព្រះវិហារ: នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៩និង០០នាទីព្រឹកមានករណីគ្រោះថ្នាក់រថយន្តបើកបរឆ្លងទឹកត្រូវទឹកគួចធ្លាក់ចូលអូរ នៅចំណុចភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់និងរបួសស្រាល ៣នាក់។

រថយន្តម៉ាក តាកូម៉ា ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរពីទិសខាងកើតទៅទិសខាងលិចឆ្លងទឹកបណ្ដាលឲ្យទឹកបាយធ្លាក់ចូលក្នុងអូរជ្រៅ។
អ្នកបើកបររថយន្តមានឈ្មោះ លង ចាន់ធារ៉ាហេត្ត ប្រុស អាយុ ២៨ឆ្នាំ មុខរបរកងទ័ពកងពលធំលេខ៣ មានទីលំនៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ស្លាប់នៅកន្លែងកើតហេតុ។

អ្នករួមដំណើរមានចំនួន ៤នាក់៖
១/ឈ្មោះ សំ សុង ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរយោធានិវត្តិន៍ភូមិពាក់ស្បែកឃុំរំដោះស្រែស្រុកជាំក្សាន្តខេត្តព្រះវិហារ ស្លាប់នៅកន្លែងកើតហេតុ។
២/ឈ្មោះតាខ្មៅ ភេទប្រុស អាយុ ៥៨ឆ្នាំមុខរបរកសិករនៅភូមិពាក់ស្បែកឃុំរំដោះស្រែស្រុកជាំក្សាន្តខេត្តព្រះវិហាររងរបួសធ្ងន់។
៣/ឈ្មោះ ឃន ឃិ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកសិករនៅភូមិកោះថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ រងរបួសស្រាល។
៤/ឈ្មោះ សុង ម៉េត ភេទប្រុស អាយុ ១០ឆ្នាំ មុខរបរក្នុងបន្ទុកនៅភូមិកោះថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ រងរបួសស្រាល។

ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រអែម បានចុះទៅដល់កន្លែងកើតហេតុ សពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ឯជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យ។ រថយន្តបានប្រគល់ជូនសាច់ញាតិយកទៅរក្សាទុក៕

មតិយោបល់