ព័ត៌មានជាតិ

Update៖ តាមពិតរថយន្ត LEXUS RX400 ពាក់ស្លាកលេខ ន.ប -3677 បានបុកគេហើយ រួចដោះស្លាកលេខចេញ

ព្រះសីហនុ: កាលពីវេលាម៉ោង ៦ និង២០នាទីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៦០-១៦១ ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ដោយរថយន្ត LEXUS RX400 ពណ៌ស ពាក់ស្លាកលេខ ន.ប-3677 បើកបរដោយឈ្មោះ អេង ចាន់តារា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមន្ត្រីប៉ូលិស មានទីលំនៅ ផ្ទះលេខ៥៣ សង្កាត់កាកាប ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ ធ្វើដំណើរពីខេត្តព្រះសីហនុ ទៅភ្នំពេញ បានបុកប៉ះជាមួយម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1H-3134 បើកបរដោយឈ្មោះចំណាន ឧត្តមមុតទី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូរបួសធ្ងន់ បាក់ជើងឆ្វេង។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានសាច់ញាតិ បញ្ជូនទៅមន្ទីរពេទ្យឯកជន វាលរេញ។

សូមបញ្ជាក់៖ អ្នកបើករថយន្តបង្ក ក្រោយបើកបុកម៉ូតូរួចហើយ បានដោះស្លាកលេខរថយន្តចេញបាត់៕

មតិយោបល់