កាលពីថ្ងៃទី២៥កញ្ញាឆ្នាំ២០១៣នេះ យោងតាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថាក្រុមហ៊ុន Thompson នឹង Morgan បានធ្វើការណែនាំអតិថិជនរបស់ពួកគេនៅក្នុងចក្រភពអង់គ្លេស និងនូវែលហ្សេឡង់អំពីរុក្ខជាតិកូនកាត់ម្យ៉ាងដែលគេឲ្យឈ្មោះថា TamTato ឬ Potato Tom ។ នេះគឺជាលើកដំបូងហើយដែលរោងចក្រនេះផលិតរុក្ខជាតិកូនកាត់
ប៉េងបោះ និងដំឡូងនេះឡើងក្នុងចំណោមរុក្ខជាតិប្រភេទស្លឹកជាច្រើនទៀត។
តាមប្រភពព័ត៌មាន CBS បានប្រាប់ឲ្យដឹងថារោងចក្រនេះត្រូវបានបង្កើតរុក្ខជាតិកូនកាត់នេះតាមរយៈការផ្សាំមែកធាងរបស់ប៉េងបោះ បញ្ចូលជាមួយនឹងឬសរបស់ដំឡូង រីឯហ្សែនរបស់រុក្ខជាតិទាំងពីរនេះមិនបានប្រែប្រួលនោះទេ។ ជាក់ស្តែងលោកអ្នកអាចយក TomTato ទៅដាំបានគ្រប់កន្លែងនៅជុំវិញផ្ទះរបស់អ្នក ហើយវាអាចលម្អរផ្ទះបានថែមទៀត៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់