ព័ត៌មានជាតិ

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ រថយន្តបំពាក់ផ្លាកលេខខេមរភូមិន្ទក្លែងក្លាយ

ភ្នំពេញៈ កាលពីថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ សកម្មភាពកម្លាំងជំនាញមន្ទីរសម្ភារៈបច្ចេកទេស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ នូវតែបន្តចុះអនុវត្តន៍ការងារ ត្រួតពិនិត្យ រថយន្តបំពាក់ផ្លាកលេខខេមរភូមិន្ទក្លែងក្លាយ ប័ណ្ណបើកបរខេមរភូមិន្ទ អាវុធជាតិផ្ទុះ និងវិទ្យុទាក់ទង នៅលើកំណាត់ផ្លូវជាតិលេខ៤ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (នៅមុខវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល) ។

កម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានក្រោកពីព្រលឹម ធ្វើអនាម័យ បោសជូត សំអាតបរិវេណកន្លែងធ្វើការ រួសរាន់ងូតទឹក ស្លៀកពាក់ រួចរង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដល់គណៈប្រតិភូជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ តាមភូមិសាស្ត្រសំខាន់ៗ ក្នុងរាជធានីភ្នំពេញ ។ នៅពេលរសៀលកម្លាំងគ អន្តរាគមន៍ក្នុងទីបញ្ជាការ បាននាំគ្នាធ្វើលំហាត់ប្រាណ លេងកីឡា ដើម្បីសុខភាពល្អ កាយសម្បទារឹងមាំ និងចៀសពីជំងឺផងដែរ ។

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យសុខភាព ដល់នាយទាហាន នាយទាហានរង ពលទាហានអាវុធហត្ថ ដោយលាងសំអាតដៃនិងសាប៊ូ វាស់ស្ទង់កំដៅ ជាប្រចាំដើម្បី បង្កា ទប់ស្កាត់ ជំងឺឆ្លង covid- 19 និងបន្តចុះបាញ់ថ្នាំបង្កា សម្លាប់មេរោគ ក្នុងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំនួនពីរ គឺខណ្ឌសែនសុខ និង ខណ្ឌព្រែកព្នៅ ។

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បន្តចេញល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយសំរួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ នៅលើដងផ្លូវ ដែលកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន៕

មតិយោបល់