ព័ត៌មានជាតិ

សញ្ញា ១២ យ៉ាង​ដែល​បុរសៗ​គួរ​តែ​ប្រយ័ត្ន

នេះ​គឺ​ជា​រឿង​ដ៏​សំខាន់​ណាស់​សម្រាប់​ប្រុសៗ ប្រសិន​បើ​មាន​សញ្ញា​ផ្សេងៗ​ដូច​ជា​ពង​បែក ឬក៏​របកសៗ​នៅ​លើអា​អូន​តូច​របស់​អ្នក។ កត្តា​ទាំង​នេះ​អ្នក​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ព្រោះ​វា​ជា​​សញ្ញា ដែល​បង្ហាញ​ថា​អ្នក​ឆ្លង​មេរោគផ្សិត និង​ជម្ងឺម​ហារីក។ ជា​ពិសេស​អ្នក​គួរ​តែ​ពន្យា​ពេល​នៃ​ការ​រួម​សង្វាក់ ដើម្បី​កុំឲ្យ​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ជាង​នេះ។
១. អាអូនតូចមានអាការៈឈឺ៖ ទាំងនេះអាចធ្វើឲ្យសាច់ដុំនៃអាអូនតូចមានភាពក្រទួលដុំៗ អាចជាសញ្ញាបង្ហាញថាមានជម្ងឺ ស្វាយ ឬមហារីក។
២. ហើមផ្លោកនោម៖ ប្រហែលជាមានបញ្ហាសសៃឈាមដែលត្រូវបញ្ចូនទៅផ្លោកនោម ឬពង់ស្វាសរមួលចូលគ្នា។
៣. បង្ហូរនោមមានពណ៌លឿង ឬខៀវ៖ ចូរសង្កេតមើលប្រសិនបើអ្នកមានអាការៈបែបនេះជាសញ្ញាថាអ្នកមានបានឆ្លងជម្ងឺតាមរយៈការរួមភេទ។
៤. ទឹកនោមក្តៅខុសធម្មតា៖ ប្រសិនបើអ្នកមានអារម្មណ៍ថាទឹកនោមដែលអ្នកបញ្ចេញមកមានសភាពក្តៅខុសធម្មតា ជាសញ្ញាបង្ហាញថា ផ្លោកនោមរបស់អ្នក និងបង្ហូរនោមរបស់អ្នកមានបញ្ហា។
៥. ឈឺត្រង់ចុងអាអូនតូច ឬហើម៖ មានន័យថាអ្នកចាប់ផ្តើមឆ្លងមេរោគបាក់តែរី។
៦. មានឈាមលាយទឹកកាមពេលដែលបញ្ចេញមកក្រៅ៖ នេះជាសញ្ញានៃការរលាកក្រពេញប្រូស្តាត ដែលបណ្តោលមកពីអាអូនតូចរបស់អ្នកឆ្លងមេរោគ។ នៅពេលដែលចាំបាច់អ្នកគួរតែប្រើថ្នាំបំបាត់ការឈឺចាប់ឬ ទៅជួបគ្រូពេទ្យ។
៧. ឈឺចាប់ពេលរួមភេទ៖ បង្ហាញថាអ្នកមានបញ្ហាជាច្រើនដូចជា ប្រតិកម្មអាឡែហ្ស៊ី ក្រពេញប្រូស្តាត ការឆ្លងមេរោគបាក់តែរី ឬអាអូនតូចមានភាពស្ងួត។
៨. ឈឺចាប់អាអូនតូចខ្លាំង ដោយគ្មានរងរបួស៖ អាចមានបញ្ហានៃសសៃឈាមដែលនាំទឹកកាមចេញមកក្រៅ ឬពង់ស្វាសរមួល ដែលត្រូវទៅពិនិត្យជាបន្ទាន់។
៩. ឈឺចាប់តិចៗនៅត្រង់ពងស្វាស៖ អាចមានបញ្ហាតិចតួចទៅលើសសៃឈាមដែលបញ្ចូនទឹកកាមចេញមកក្រៅ។
១០. ឡើងកន្តួលតូចៗ៖ ការឡើងកន្តួលតូចៗនៅលើពង់ស្វាស ជាសញ្ញានៃជម្ងឺមហារីក ឬដំបៅនៃអាអូនតូចរបស់អ្នក។
១១. ផ្លោកនោមឡើងប៉ោង៖ អាចមកពីសសៃឈាមនៅក្នុងផ្លោកនោមមានបញ្ហា។
១២. ស្នាមរបកតូចៗនៅត្រង់ផ្លោកនោម៖ ប្រសិនបើមានការរបកនៃកោសិកាត្រង់ចំណុចនេះ មានន័យថាការរលោកនៃសសៃឈាម៕
13933852691
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការ​ជាមួយនឹងដំណឹង​

មតិយោបល់