ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីដាក់ថ្នាំសណ្តំ និងឆបោក

ឧត្តរមានជ័យ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលចាប់ឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្នុងចំណោមបក្ខពួក ០៣នាក់ ករណីដាក់ថ្នាំសណ្តំ ឆបោកយកគ្រឿងអលង្ការ និងលុយ ជាងបួនម៉ឺនរៀល ស្ថិតនៅចំណុចផ្សារសំរោង ក្នុងភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោ០៨ និង៣០នាទី ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០ ។

មន្ត្រីនគរបាលក្រុងសំរោង បានឲ្យដឹងថា ៖ ជនសង្ស័យរួមមាន ៖ ១-ឈ្មោះ ប៊ុន ភិត ភេទស្រី អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិជីឃ្មុល ឃុំជីឃ្មុល ស្រុកគិរីវង្ស ខេត្តតាកែវ (ឃាត់ខ្លួនបាន) ។ ២-ឈ្មោះ ស សំអឿន ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែខេត្តបាត់ដំបង, ។ ៣-ឈ្មោះ ណា (មិនស្គាល់ត្រកូល) ភេទស្រី អាយុ ២៨ឆ្នាំ មានទីលំនៅភូមិជីឃ្មុល ឃុំជីឃ្មុល ស្រុកគិរីវង្ស ខេត្តតាកែវ (រត់គេចខ្លួនបាត់) ។ ចំណែកឯជនរងគ្រោះឈ្មោះ សែ ស៊ីវ៉ូ ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅ ភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

វត្ថុតាងរួមមាន ៖ ម៉ូតូ ១គ្រឿងម៉ាក Honda, លុយខ្មែរ មួយចំនួន,គ្រាប់សំណ១ ថង់,គ្រឿងអលង្កាកាឡៃ មួយចំនួន ជារបស់ជនសង្ស័យ ។

ទ្រព្យសម្បត្តិជនរងគ្រោះរួមមាន ៖ ខ្សែកមាស ១ខ្សែ, ចិញ្ចន ១វង់, លុយ ចំនួន៣៨.៥០០រៀល ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីសួរនាំ និងកសាសំណុំរឿងអនុវត្តន៍តាមនិតិវិធី ៕

មតិយោបល់