កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០
វេលាម៉ោង ២៣និង៤០ នាទីមានករណីអំពើលួច (ទូរស័ព្ទ)នៅចំណុចភោជនីយដ្ឋានGD ភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។ជនរងគ្រោះឈ្មោះ ស្រី រតនា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិ ខ្មែរមុខរបរ សន្តិសុខ ភោជនីយដ្ឋាន មានស្រុកកំណើតនៅភូមិ សូវង្សក្រាម ឃុំវាល់ពង់ ស្រុកឧដុង្គ ខេត្តកំង់ស្ពឺ ។ជនសង្ស័យឈ្មោះ សូត្រ ដារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្នល់ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល (មានសារធាតុញៀននៅក្នុងទឹកនោម)។
វត្ថុតាងចាប់យក៖ ទូរសព្ទ័ ចំនួន ០១គ្រឿង ម៉ាក់ SAMSUNG J4+ ពណ៌ផ្កាឈូក ។
កន្លងមកជនសង្ស័យ តែងតែទៅអង្គុយលេងនៅមុខ ភោជនីយដ្ឋានGD ជាមួយសន្តិសុខ ដែលជាជនរងគ្រោះ ជារៀងរាល់ថ្ងៃ ។រហូតដល់ ថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យក៏បានទៅអង្គុយលេងនៅមុខ ភោជនីយដ្ឋាន GD ជាមួយ ជនរងគ្រោះដូចសព្វដង បន្ទាប់មកជនរងគ្រោះ បានយកទូរស័ព្ទរបស់ខ្លួនសាកថ្ម ទុកនៅក្រោមឆ័ត្រ ដែលខ្លួនអង្គុយខាងមុខ ភោជនីយដ្ឋាននោះ ស្របពេលមានរថយន្តបើកចេញ ជនរងគ្រោះបានរត់ទៅ បញ្ជាឡាននោះ ដោយទុកទូរសព្ទ័លើកៅនៅក្រោមឆ័ត្រ ដដែល ក្នុងពេលនោះដែរជនសង្ស័យក៏បានលួចយកទូរសព្ទ័ ហើយរត់ទៅទិសខាងកើតបាត់ទៅ បន្ទាប់ពីបញ្ជាឲ្យរថយន្តបើកចេញក្រៅរួច ជនរងគ្រោះបានដើរទៅអង្គុយក្រោមឆ័ត្រវិញ ហើយបានមើលទូរសព្ទ័ របស់ខ្លួនស្រាប់តែបាត់ពុំឃើញ ក្នុងពេលនោះក៏បានដឹងថា ជនសង្ស័យខាងលើជាអ្នកលួចយកទូរសព្ទ័របស់ខ្លួនទៅបាត់ ភ្លាមនោះជនរងគ្រោះ ក៏បានជិះម៉ូតូតាមរក តែរកមិនឃើញ ខ្លួនក៏ត្រូវត្រឡប់មកធ្វើការវិញ។
លុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ជនរងគ្រោះបានមកប្តឹង សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលវិហារលួង ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍បានចុះស្រាវជ្រាវរកជនសង្ស័យ រហូតដល់ម៉ោង១៦និង១៥នាទីទើបបានឃើញជនសង្ស័យស្នាក់ផ្ទះរបស់យាយឈ្មោះ ខា នៅភូមិចេតីយ៍ថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល
ក្នុងពេលនោះ បានធ្វើការនាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរចាត់តាមនីតិវិធី ៕
មតិយោបល់