ព័ត៌មានជាតិ

អាសូរណាស់! អ៊ំចាស់ម្នាក់ដើរធ្លាក់ទឹកស្រះ បណ្ដាលឲ្យលង់ស្លាប់

កំពង់ធំ: នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង៣០នាទី មានករណីមនុស្សលង់ទឹកស្លាប់ ស្ថិតក្នុងភូមិថ្លា ឃុំច្រនាង ស្រុកតាំងគោក។

ជនរងគ្រោះឈ្មោះ ព្រែង ងីន ភេទប្រុស អាយុ ៥៤ឆ្នាំ។

មូលហេតុ៖ ជនរងគ្រោះស្រវឹងស្រាដើរធ្លាក់ទឹកស្រះ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់