ព័ត៌មានជាតិ

ផ្ទះឈើមួយខ្នងអគ្គិភ័យលេបត្របាក់ទាំងស្រុង

សៀម រាប: នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ នៅវេលាម៉ោង២និង០០នាទីរសៀល រលត់ទៅវិញនៅវេលាម៉ោង ១៦និង៣០ នាទី ករណីអគ្គិភ័យភ្លើងឆេះលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយខ្នងទាំងស្រុង នៅក្រុមទី០២ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចឲ្យដឹងថាម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឃុន ម៉ៅ ភេទ ស្រី អាយុ ៦៣ ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិឃុំកើតហេតុខាងលើ ។
បណ្ដាលឲ្យរងការខូចខាត:
– ផ្ទះឈើមួយខ្នងទំហំប្រវែង ៥ម៉ែត្រ ×៧ម៉ែត្រ ជញ្ជាំងក្តារប្រក់ស័ង្កសី (ខូចខាតទាំងស្រុង) ។
អន្តរាគមន៍ពន្លត់: ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៧ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៥ ឡាន រួមមាន:
– រថយន្តពន្លត់អគ្គិភ័យ ស្នងការដ្ឋាននគរបាលខេត្តចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ ឡាន ។
– រថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរបាលក្រុងសៀមរាប ចំនួន ០១ គ្រឿង មិនបានប្រើប្រាស់ទឹក ។
– រថយន្តពន្លត់អគ្គិភ័យ អង្គភាពនគរបាលការពារបេតិកភណ្ឌ ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ ឡាន ។
– រថយន្តពន្លត់អគ្គិភ័យ កងរាជអាវុធហត្ថខេត្តចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ ឡាន ។
– រថយន្តពន្លត់អគ្គិភ័យ អាជ្ញាធរ អប្សរា ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ០២ ឡាន ។
មូលហេតុកំពុងស្រាវជ្រាវនៅឡើយ៕

មតិយោបល់