ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីលួចម៉ូតូមួយគ្រឿងរបស់គ្រូបង្រៀន

សៀមរាបៈនៅថ្ងែទី១៨ខែសីហាឆ្នាំ២០២០នគរបាលប៉ុស្ដិ៍រដ្ឋបាលជ្រាវ បានសហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ទនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ធ្វើស្រាវជ្រាវឃាត់ខ្លួនលើជនសង្ស័យឈ្មោះរី ហ្វីន ភេទប្រុស អាយុ១៦ឆ្នាំរស់នៅភូមិខ្នារ សង្កាត់ជ្រាវក្រុង.ខេត្តសៀមរាបពាក់ព័ន្ធនឹងអំពីករណីអំពើលួចមានស្ថានទម្ងន់ទោស
កាច់សោរកម៉ូតូបានភ្លាមៗក្រោយទទួលព័ត៌មានថាមានករណីបាត់ម៉ូតូជារបស់គ្រូបង្រៀន នៅក្នុងកន្លែងអង្គការបណ្ដុះបណ្ដាលដើម្បីគុណភាព។

ករណីនេះនគរបាលយុត្តិធម៌កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីធ្វើការផ្ដន្ទាទោសជនសង្ស័យទៅផ្លូវច្បាប់។
ចំពោះវត្ថុតាងម៉ូតូដោយមានបញ្ជាពីលោកស្នងការនគរបាលខេត្តសៀមរាបនគរបាលយុត្តិ
ធម៌ក្រុងសៀមរាបនិងប៉ុស្ដិ៍នគរបាលរដ្ឋបាលជ្រាវបានធ្វើការប្រគល់ជូនជនរងគ្រោះយកទៅថែរក្សាគ្រប់គ្រងនិងប្រើប្រាស់វិញ។

ក្នងនាមអធិការនគរបាលក្រុងសៀមរាប សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ អង្គការ គ្រប់អង្គភាពស្ថាប័ន មេត្តាទិញសោរសុវត្ថិភាពចាក់បន្ថែមលើសោរក ជៀសវាងការបាត់បង់ដោយក្រុមមនុស្សទុច្ចរឹតលួចដោយប្រការណាមួយ៕

មតិយោបល់