ព័ត៌មានជាតិ

កូនបង្កើត កាប់ឪពុកខ្លួនឯង ត្រូវសមត្ថកិច្ចឃាត់ខ្លួន យកទៅសួរនាំ ទើបដឹងថា មានជាប់ពាក់ព័ន្ធករណីឃាតកម្មថែមទៀត

ពោធិ៍សាត់: កាលពីវេលាម៉ោង ៧ និង៤៥ នាទីព្រឹកថ្ងៃទី១៦ ខែមសីហា ឆ្នាំ២០២០ សមត្ថកិច្ច បាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា (កូនកាប់ឪពុក) នៅចំណុចផ្លូវចូលបឹងរំលេច ក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជនសង្ស័យ ឈ្មោះ សាគុណ ចាន់តារា ភេទប្រុស អាយុ ៣១ ឆ្នាំ បានកាប់ជនរងគ្រោះឈ្មោះ ព្រហ្ម សាគុណ អាយុ ៦៧ ឆ្នាំ របួសស្រាល (ឪពុកបង្កើតជនសង្ស័យ) ទាំងពីរនាក់រស់នៅ ភូមិខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ច បាននាំខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលស្រុក សួរចម្លើយ ទើបដឹងថាជនសង្ស័យ មានដីការបង្គាប់ឲ្យនាំខ្លួនលេខ ៤៧៣ នខស/ឈ ចុះថ្ងៃទី ១២ /០៥/២០២០ ពីបទឃាតកម្ម កាលពីថ្ងៃទី ១១/០៨/២០១៩ នៅភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ទើបសមត្ថកិច្ច ឃាត់ខ្លួននៅអធិការដ្ឋាន បន្តចាត់ការតាមនិតិវិធីច្បាប់ ៕

មតិយោបល់