ព័ត៌មានជាតិ

លាន់ដូចរន្ទះ! រថយន្តធុនធំ បើកបុកបង្គោលភ្លើង បណ្ដាលឲ្យឆាបឆេះ ប្រអប់កុងទ័រភ្លើង និងខ្សែទូរស័ព្ទក្រុមហ៊ុនមួយចំនួន

កំពង់ឆ្នាំងៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំមួយគ្រឿង បើកបុកបង្គោលភ្លើង រងការខូចបង្គោលភ្លើងចំនួន០១ដើម និងបណ្ដាលឲ្យចេញជាអណ្ដាតភ្លើងឆាបឆេះ ប្រអប់កុងទ័រភ្លើងចំនួន០៣ ប្រអប់ ទូស្សេឆេះខ្សែ រួមទាំងខ្សែទូរស័ព្ទក្រុមហ៊ុនមួយចំនួនផងដែរ។

ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ១ និង ២២នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ (៨៨-៨៩) ត្រង់ចំណុចស្ពានថ្ម ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

ឧប្បត្តិហេតុនេះ ពុំបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយករថយន្តបង្ក ទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់