បន្ទាយមានជ័យៈ នៅវេលាម៉ោង ១ និង០៥នាទីរសៀលថ្ងៃ២២ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចស្រះធំ ស្ថិតក្នុងភូមិភ្នំធំជើង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានករណីក្មេងលង់ទឹកស្លាប់។
ជនរងគ្រោះឈ្មោះ សុខ ឡេង អាយុ៦ឆ្នាំ មានឪពុកឈ្មោះ សុន សុខា អាយុ ៥១ឆ្នាំ ម្តាយឈ្មោះ សុខ ស៊ី មន អាយុ៥០ឆ្នាំ ស្នាក់នៅរស់ភូមិ-ឃុំកើតហេតុ ។
មូលហេតុ៖ ម្តាយឪពុក ទៅលក់ដូរនៅផ្សារអូរស្ងួត ទុកកូនចោល បន្ទាប់មកជនរងគ្រោះ បានចុះលេងទឹកស្រះ ក្រោយផ្ទះចម្ងាយប្រហែល ២៥០ ម៉ែត្រ បណ្ដាលឲ្យលង់ស្លាប់តែម្តង។
ក្រោយកើតហេតុ សពក្មេងប្រុស ត្រូវបានឪពុកម្ដាយ រៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់