បាត់ដំបងៈ អំពើហិង្សាក្នុងគ្រួសារប្ដីវ៉ៃប្រពន្ធព្រោះតែជម្លោះរឿងប្រពន្ធបានលក់ដីអណ្ដូងទឹកដែលមានទំហំ ៥×៨ម៉ែត្រ ឲ្យបងប្អូនក្នុងតម្លៃ៥០ម៉ឺនរៀល ពេលប្ដីដឹងរឿងនេះប្ដីខឹងប្រពន្ធយ៉ាងខ្លាំងបង្កើតជាអំពើហិង្សា។
ករណីអំពើហិង្សានេះកើតឡើងកាលពីវេលាម៉ោង ៥និង២៨នាទីល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្រោយពីទទួលបានព័ត៌មានបែកធ្លាយវីដេអូឃ្លីបប្រើអំពើហិង្សាដែលប្អូនថ្លៃបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះ អធិការស្រុកសង្កែបានបញ្ជាកម្លាំងឲ្យចុះទៅនាំខ្លួនបុគ្គលប្រើអំពើហិង្សានេះមកធ្វើការសាកសួរនៅអធិការស្រុកសង្កែ ។
តាមសំណូមពររបស់ប្រពន្ធបានស្នើឲ្យសមត្ថកិច្ចស្រុកសង្កែ អប់រំប្ដីរបស់ខ្លួន និងនាំយកទៅដាក់មណ្ឌលអប់រំកែប្រែ ដើម្បីបន្សាបសារជាតិញៀន ៕



មតិយោបល់