កំពង់ចាមៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មាន ផ្ទះ របស់ ប្រជាពលរដ្ឋ ១ ខ្នង ធ្វើ អំពី ឈើ ជញ្ជាំង ក្ដារ ប្រក់ ក្បឿង ទំហំ ប្រហែល ៧ ម៉ែត្រ គុណ ៩ ម៉ែត្រ នៅ ចំណុច ភូមិ ចំការ ខ្ពប សង្កាត់ សំបួរមាស ក្រុង កំពង់ចាម ត្រូវបាន អគ្គិភ័យ ឆាបឆេះ បំផ្លាញ ទាំងស្រុង នៅវេលា ម៉ោង ប្រហែល ៣ និង ៣០ នាទី ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២០ ។
ក្នុង ហេតុការណ៍ ខាងលើ កម្លាំង ប៉ុស្តិ៍នគរបាល រដ្ឋបាល សំបួរមាស និង កម្លាំង អធិការដ្ឋាន នគរបាល ក្រុង កំពង់ចាម និង មានការ សហការ ពី កម្លាំង នគរបាល ស្រុក កំពង់សៀម និង កម្លាំង ការិយាល័យ បង្ការ ពន្លត់អគ្គីភ័យ នៃ ស្នងការដ្ឋាន នគរបាល ខេត្ត ចូលរួម អន្តរាគមន៍ ពន្លត់ ដោយ ប្រើប្រាស់ រថយន្ត ចំនួន ២ គ្រឿង ប្រើប្រាស់ ទឹក អស់ ចំនួន ៣ ស៊ីទែន មិន បណ្តាល ឲ្យ ឆេះ រាលដាល ដល់ផ្ទះ ជា ពលរដ្ឋ ផ្សេងទៀត និង គ្រោះថ្នាក់ ដល់ អាយុជីវិត មនុស្ស ឡើយ ។ ចំពោះមូលហេតុ នៃ គ្រោះ អគ្គិភ័យ ខាងលើ សមត្ថកិច្ច កំពុង ស្រាវជ្រាវ ៕
មតិយោបល់