ព័ត៌មានជាតិ

រថយន្តកូរ៉ូឡាឆក់យកជីវិតបុរសម្នាក់

កំពង់ធំៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៧១នៅរសៀលថ្ងៃទី៣១ ខែសីហាឆ្នាំ ២០១៦ ស្ថិតភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បង្កដោយរថយន្តស៊េរីទំនើប ម៉ាកកូរ៉ូឡាមួយគ្រឿង បានបុកបុរសម្នាក់កំពុងជិះម៉ូតូ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

យោងតាមសាក្សីនៅកន្លែងហេតុការណ៍បានដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តកូរ៉ូឡាមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2S 5914 ពណ៌ខ្មៅ ធ្វើដំណើរចេញពីទិសខាងកើតទៅទិសខាងលិចក្នុងល្បឿនលឿន បានបុកម៉ូតូហុងដា c125 ពណ៌ក្រហម ស្លាកលេខបាត់ដំបង 1L–3120 ស៊េរី2012 ក្នុងទិសដៅបញ្ជ្រាសគ្នាពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូដួលបោកក្បាលនិងថ្នល់ បែកក្បាលហូរឈាម ហើយបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ប្រភដដែលបានបន្តថា ជនរងគ្រោះអាយុប្រមាណជាង៤០ឆ្នាំ ពុំត្រូវបានស្គាល់អត្តសញ្ញាណ ដោយសារគ្មានសាច់ញាតិអះអាងថា ស្គាល់នោះទេ។

ចំណែកអ្នកបើកបររថយន្តបង្ក បានព្យាយាមបើករត់គេច តែត្រូវកម្លាំងអាវុធហត្ថស្រុកសន្ទុកស្ទាក់ចាប់ បញ្ជូនទាំងមនុស្សទាំងរថយន្តឲ្យទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើករថយន្តបង្កឈ្មោះ ឡូ សុជាតា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នោខេត្តសៀមរាប៕

កូរ៉ូឡាបុកបុរសម្នាក់ស្លាប់ (7)កូរ៉ូឡាបុកបុរសម្នាក់ស្លាប់ (1)កូរ៉ូឡាបុកបុរសម្នាក់ស្លាប់ (2)កូរ៉ូឡាបុកបុរសម្នាក់ស្លាប់ (3)កូរ៉ូឡាបុកបុរសម្នាក់ស្លាប់ (4)កូរ៉ូឡាបុកបុរសម្នាក់ស្លាប់ (5)កូរ៉ូឡាបុកបុរសម្នាក់ស្លាប់ (6)

មតិយោបល់