ព័ត៌មានជាតិ

ស្រ្តីវ័យចំណាស់ម្នាក់ ទៅដងទឹកស្រះ ដើម្បីបាញ់ថ្នាំស្មៅចម្ការ បណ្តាលឲ្យរអិលជើងធ្លាក់ចូលក្នុងទឹកលង់ស្លាប់

ក្រចេះ: នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ មានករណីស្រ្តីវ័យចំណាស់ម្នាក់ បានលង់ទឹកស្រះមួយកន្លែង បណ្តាលឲ្យបាត់បង់ជីវិត បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ។

សពជនរងគ្រោះឈ្មោះ ឃាន សុខលាង ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញស្រ្តីរងគ្រោះខាងលើ បានដើរទៅដងទឹកស្រះ ដើម្បីបាញ់ថ្នាំស្មៅចម្ការ ហើយបានរអិលជើងធ្លាក់ចូលក្នុងទឹកស្រះ បណ្ដាលឱ្យលង់ស្លាប់ ។ ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកឆ្លូង បានសហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំព្រែកសាម៉ាន់ បានចុះទៅពិនិត្យសាកសពដល់កន្លែងកើតហេតុនិង បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន។បន្ទាប់មកសមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់