ព្រះសីហនុៈ កាលពីវេលាម៉ោង០៩និង៣០នាទីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ មានករណីមនុស្សស្លាប់ម្នាក់ បង្កការភ្ញាក់ផ្អើលកើតឡើង នៅចំណុចការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងក្រុមទី២០ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។
សពជនរងគ្រោះឈ្មោះ នួន ប្រុសដែន ភេទសប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតភូមិទូកខ្ពស់ ឃុំទូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ,បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ ។
សាកសពជនរងគ្រោះ បានរក្សាទុកនៅកន្លែងកើតហេតុ ដើម្បីរង់ចាំការពិនិត្យរបស់សមត្ថកិច្ច ៕
មតិយោបល់