ព័ត៌មានជាតិ

សង្ស័យភាំង បុរសម្នាក់ ជិះម៉ូតូធ្លាក់ផ្លូវ ទើបកាយដាក់លូ ស្លាប់មួយរំពេច

កំពង់ស្ពឺ: វេលាម៉ោង ៥ និង ៣០នាទីព្រហាមថ្ងៃទី០៧ ខែមេសា ឆ្នាំ មានករណីគ្រោះថ្នាក់ចរាចរណ៌ ជិះម៉ូតូធ្លាក់ផ្លូវស្លាប់ នៅលើផ្លូវលំក្រាលគ្រួសក្រហម ចំណុចភូមិជើងក្តី ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ម៉ូតូម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B-0728 អ្នកបើកបរឈ្មោះ ឈុន ប៊ុនថេត ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ធ្វើដំណើរពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានជិះធ្លាក់ផ្លូវ ដែលគេកាយដាក់លូ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ វត្ថុតាងម៉ូតូខូចខាតកម្រិតស្រាល ត្រូវសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់